តើលោកអ្នកគួរធ្វើយ៉ាងណាដើម្បីឱ្យការធ្វើជំនួញរបស់លោកអ្នកមានប្រសិទ្ធិភាពខ្ពស់? តើគួរផ្សព្វផ្សាយតាមណាខ្លះទៅ?
អ្នកខ្លះគាត់ជ្រើសរើសយកការផ្សព្វផ្សាយតាមទួរទស្សន៍ និងវិទ្យុ។ ព្រោះគាត់គិតថា ការផ្សព្វផ្សាយតាមទូរទស្សន៍ និងវិទ្យុអាចធ្វើឱ្យអតិថិជនទាំងចាស់ទាំងក្មេង និងក្រុង ជនបទ អាចមើល និងស្ដាប់ដឹងនូវផលិតផលរបស់គាត់។ ផ្ទុយទៅវិញតើលោកអ្នកដឹងទេថា ការផ្សព្វផ្សាយរបៀបនេះ ជាពិសេសតាមទូរទស្សន៍ ត្រូវចំណាយប៉ុន្មានទៅ៕ (ប្រាកដជាមិនថោកទេ មើលទៅ) ។
បើតាមគំនិតរបស់ ខេធី៤២ លោកអ្នកគួរតែជ្រើសរើសយកការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណែត (វ៉ិបសាយ) ទៅ វាធូរថ្លៃ ហើយអាចបានដំណឹងទៅដល់មនុស្សទូរទៅជុំវិញពិភពលោក។
ប្រសិនបើលោកអ្នកទើបតែបង្កើតមុខជំនួញ ឬរៀបនឹងបង្កើត គួរតែចំណាយពេលសិក្សា និងអាននូវអត្ថបទនេះបន្តិចទៅ ព្រោះមុននឹង ខេធី៤២ សម្រេចចិត្តសរសេរវាឡើង គឺបានសាកសួរមតិរបស់អ្នកធ្វើជំនួញមួយចំនួនខ្លះៗដែរ តោះអានអត្ថបទខាងក្រោមទាំងអស់គ្នា
- បង្កើតវ៉ិបសាយផ្ទាល់ខ្លួនសម្រាប់ក្រុមហ៊ុនរបស់អ្នក
- ត្រូវមាននាមប័ណ្ណសម្រាប់ក្រុមហ៊ុន Business Card
- ចុះឈ្មោះវ៉ិបសាយក្រុមហ៊ុនរបស់អ្នកនៅលើ search engines
- ផ្សព្វផ្សាយតាមកាសែត និងវ៉ិបសាយផ្សេងៗ
- បង្កើតការទំំនាក់ទំនង
- តាមបណ្ដាញសង្គម
តើលោកអ្នកសម្រេចចិត្តហើយឬនៅ ថាត្រូវជ្រើសរើសមួយណា ឬទាំងអស់?
គួរពុំគួរ សូមអធ្យាស្រ័យសម្រាប់ការនិពន្ធអត្ថបទនេះ!


បានដាក់ចូលចំណាត់ក្រុមៈ
ពាក្យគន្លិះ: 


