អំពី ខេធី៤២
![]()
- ពាក្យថា ខេធី៤២ ជាភាសាអង់គ្លេសសរសេរថា KT42
- ពាក្យថា ខេធី៤២ ត្រូវបានចាប់បដិសន្ធិឡើងនៅថ្ងៃទី១២ ខែសីហា គ.ស២០១០
លោកអ្នកប្រាកដជាឆ្ងល់ថា KT42 មានន័យថាម៉េចហើយមែនទេ? ពាក្យនេះជាការដុះចេញពីគំនិតស្រមើស្រម៉ៃ ប្រសិនបើលោកអ្នកដឹងហើយ តែងគិតថា ហិះ! មិនគួរឱ្យជឿសោះ ចេះតែមានតាម៉ង![]()

KT42 មកពីពាក្យថា
K = KONG
T = TO
4 = LOVE ( 4 តួអក្សរ )
2 = IT ( 2 តួអក្សរ )
សរុបសេចក្ដីមក KT42 = Kong To Love IT (គង់ តូ ស្រលាញ់ អាយធី) ![]()
ដំបូងឡើយបានបង្កើតប្លុកមួយ ដែលមានអាសយដ្ឋានថា www.kt42.wordpress.com តែឥឡូវបានឈានដល់គេហទំព័រហើយគឺ អាសយដ្ឋានដែលលោកអ្នកកំពុងបើកនេះឯង។
ដំបូងគិតថាទិញ Domain ផ្សេងដែរ ដែលទាក់ទងនឹងអាយធី តែដល់ពេលគិតៗទៅយក KT42 តាម៉ងទៅ ព្រោះបងប្អូនយើងស្គាល់លើប្លកស្រាប់តែម្ដង។
——————————————————————–
គោលបំណងដែលបង្កើតជាគេហទំព័រនេះឡើងៈ
- ចែករំលែកចំណេះដឹង ដែលស្រាវជ្រាវជូនកូនខ្មែរទាំងអស់
- ចង់ឱ្យភាសាខ្មែរយើង ជាពិសេស អក្សរខ្មែរយូនីកូដ មានឈ្មោះបោះសំលេងកាន់តែខ្លាំង នៅលើអ៊ីនធឺណែត
- ចង់បង្វែរអារម្មណ៍កូនខ្មែរយើងងាកមករក បច្ចេកវិទ្យាព័ត៌មាន សមដូចពាក្យថា” យើងរស់នៅពិភពបច្ចេកវិទ្យា “
- អ្វីៗដើម្បីខ្មែរ …
សូមអរគុណដល់ការគាំទ្រ និងផ្ដល់កំលាំងចិត្តជូន ខេធី៤២ !
www.ខេធី៤២.info ចាប់បង្កើតឡើងនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១១ ពេលព្រឹក
———————————————————————
តើនរណាជាម្ចាស់គេហទំព័រ ឬ ខេធី៤២ ទៅ?
![]()

ខ្ញុំបាទឈ្មោះសានិត ភេទប្រុស នៅកំពត ជាសិស្សប្អូន សូមឱ្យបងជួយប្រាប់ពីវិធីបង្កើតប្លុក WordPress ។
តើវាត្រូវការចំណាយលុយឬទេ??? ហើយជួយប្រាប់វិធីដាក់ឯកសារ P.D.F ដើម្បីឱ្យគេទាញយកកើតផង!!! ។
ខ្ញុំនឹងរង់ចាំចម្លើយពីបង!
សូមអរគុណប្អូនច្រើនដែលបានចូលមកកាន់គេហទំព័រនេះ
សម្រាប់ការបង្កើតប្លុក wordpress សូមប្អូនចូលទៅតាមតំណរភ្ជាប់ខាងក្រោមនេះ
http://www.itkonkhmer.com/index.php?option=com_content&view=article&id=1&Itemid=173
ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គុំព្រះអង្គ ។ខ្ញុំព្រះករុណាខ្ញុំចង់អោយព្រះអង្គប្រើប្រព័ន្ធ smart mobile បានទេគ្រាន៉ ខ្ញុំព្រះករុណាខ្ញុំ ស្រនុកទំនាន់ទំនងទៅព្រះអង្គ!
ខ្ញុំមានសំនួរចង់សាកសូរទៅបងបន្តិចពីការការសាងគេហទំព័រមួយនេះថា តើបងជាអ្នកអាយធីក្នុងការបង្កើតគេហទំព័រដែលមានលក្ខណះស្អាតនិងមានចំណេះដឹងជាច្រើនទាក់ទាន់និងការបង្កើតគេហទំព័រ។ដោយខ្ញុំចង់សួរសំនួរខ្លះដូចខាងក្រោម៖
១.មុនដំបូងគេហទំព័របងជា http://www.kt42.wordpress.com តើបងត្រូវទិញ domain dot com ដែររឺទេ?
២.តើការទិញDomain ត្រូវធ្វើដូចម្ដេចខ្លះ?
៣.តើបងអាចប្រាប់បានអត់ថាបើយើងមិនមានលុយក្នុងការទិញ domain dot com តើបងអាចប្រាប់វិធីជាភាសាខ្មែរបានអត់?
ដោយមានការស្រឡាញ់និងចង់ចេះក្នុងការបង្កើតនេះ ខ្ញុំចង់ក្លាយជារូបបងដោយបងមានគេទំព័រផ្ទាល់ខ្លួន អាចផ្ដល់និងចែករំលែកធអ្វីដែលមាន និង ចង់បង្ហាញឲ្យពីភពលោកបានដឹងថាខ្មែរជាប្រទេសកំពុងអភិវឌ្ឍន័ និងក្រីក្រប៉ុន្តែអាចដើរតាមពិភពលោកបាន និង អាចឲ្យគេស្គាល់khmerខ្លាំង។ ខ្ញុំសូមអរគុណទុកជាមុនចំពោះការឆ្លើយសំនូរខ្ញុំ!
តាមពិតត្រូវទិញ Domain មួយសិន។ ប្រសិនបើចង់ដឹងពីការទិញឌូមែន ត្រូវទៅក្រុមហ៊ុនណាមួយដែលផ្ដល់សេវាកម្មលក់ឌូមែន។ ប្រសិនបើមិនមានលុយទិញឌូមែនត្រូវបង្កើតជាប្លកទៅ។ សូមចុចទីនេះ!
ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គុំព្រះអង្គ ។ ខ្ញុំព្រះករុណាខ្ញុំ ចង់សូរបន្ថែមទៀតថា ចុះពេលខ្ញុំមានប្លកហើយត្រូវដូចម្ដេចទៀតដើម្បីមានលុយទិញ Domain dot com។
Hello,
I am Mr. Cuong from admin khmer24h.net. I contact you for exchange link on your site and on my site (http://www.khmer24h.net).
my yahooID: minhcuong.online
I am waiting for your reply
Mr. Cuong
ok
pls u add my skype or facebook
so u can chat with me ok?