គង់ តូ
រៀនពីការប្រើអ៊ីនធឺណែតតាមវីដេអូដោយ Grovo
សព្វថ្ងៃកំពុងមានមនុស្សរាប់ពាន់លាននាក់កំពុងប្រើប្រព័ន្ធអ៊ីនធឺណែត និងសេវាកម្ម Cloud ដែលមានសារៈសំខាន់យ៉ាងខ្លាំង ហើយក៏កំពុងតែមានបញ្ហា និងដែនកំណត់ក្នុងការប្រើប្រាស់ផងដែរ។ ក្នុងទៀតសោត Grovo ក៏បានដោះស្រាយនូវបញ្ហាខាងលើ ដែលជារៀងរាល់ថ្ងៃក្រុមរបស់គេគឺ NYC បានផលិតជាមេរៀនវីដេអូសម្រាប់ជួយដល់លោកអ្នក ក្នុងការសិក្សាតាមរយៈប្រព័ន្ធបណ្ដាញដែលប្រជាប្រិយភាពបំផុតគឺ ទាំងក្នុងកម្មវិធីកុំព្យួទ័រ កម្មវិធីទូរសព្ទដៃ និងឧបករណ៍បណ្ដាញផ្សេងៗទៀត។ Continue reading
របៀបផ្លាស់ប្ដូរពណ៌ផ្ទៃរបស់ហ្វែសប៊ុក
នៅពេលដែលយើងបើកគេហទំព័រហ្វែសប៊ុក (Facebook) ជាទូទៅយើងតែងតែក្រឡេកឃើញពណ៌ខឿវ (blue) ប៉ុន្តែយើងក៏អាចផ្លាស់ប្ដូរពណ៌ទៅវាបានដែរ ដោយប្ដូរពីពណ៌ខឿវ (ដែលជាពណ៌ដើម) ទៅជាពណ៌អ្វីក៏បានតាមចិត្តស្រឡាញ់របស់យើង។
ថ្ងៃនេះ ខេធី៤២ នឹងបង្ហាញបងប្អូននូវរបៀបផ្លាស់ប្ដូរពណ៌ផ្ទៃរបស់ហ្វែសប៊ុក ដោយប្រើប្រាស់កម្មវិធីបន្ថែមមួយឈ្មោះថា
Greasemonkey ដែលជា Add-on មួយរបស់ Firefox (browser) ។
គេហទំព័រដែលអាចទាញយកកម្មវិធីដោយឥតគិតថ្លៃ (free softwares)
សួស្ដី! ប្រិយមិត្តទាំងអស់គ្នាជាទីរាប់អាន និងនឹករលឹក។
អស់កាលជាច្រើនខែថ្ងៃមកហើយ ដែលគេហទំព័រយើងបានផ្អាកការអាប់ឌេត ដោយសារមានភារកិច្ចរវល់នឹងការងារផង និងការរៀនសូត្រផង។ តែថ្ងៃនេះសូមដាក់បង្ហាញជូននូវអត្ថបទមួយ សង្ឃឹមថាវានឹងផ្ដល់អត្ថប្រយោជន៍ដល់អ្នកទាំងអស់គ្នា។
សូមចូលទៅកាន់តំណរភ្ជាប់នៃគេហទំព័រខាងក្រោម នោះនឹងនាំបងប្អូនទៅកាន់គេហទំព័រដែលផ្ដល់ជូននូវកម្មវិធីដោយឥតគិតថ្លៃ ដែលប្រើបានរហូត (full version) ទៀតផង។ ដែលបងប្អូនមិនបាច់ចំណាយថវិការទៅទិញកម្មវិធីទាំងនោះឡើយ ដែលកម្មវិធីទាំងនោះមានទាំងរបស់ កុំព្យួទ័រ និងទូរសព្ទផងដែរ។ Continue reading
កូដកម្មវិធីគ្រប់គ្រងស្ថិតិព្រះសង្ឃ
មួយរយៈកន្លងមកនេះគេហទំព័រ ខេធី៤២ ពុំដែលមានអត្ថបទថ្មីៗចុះផ្សាយសោះ ដោយសារម្ចាស់គេហទំព័ររវល់ មិនមែនរវល់ធម្មតាទេ គឺរវល់ខ្លាំងទៀតផង។ ប្រហែលរហូតដល់ភ្ជុំបិណ្ឌរួចទើបមានពេលទំនេរវិញ ចឹងថ្ងៃនេះសម្រេចចិត្តថា ដាក់កូដកម្មវិធីមួយនេះឱ្យបងប្អូនធ្វើការទាញយកសម្រាប់ទៅប្រើប្រាស់កម្សាន្ដលេង។ ដែលកម្មវិធីនេះជាកម្មវិធីសម្រាប់បញ្ចូលពត៌មានព្រះសង្ឃដើម្បីងាយស្រួលក្នុងការគ្រប់គ្រង នៅតាមវត្តនិមួយៗស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដែលកម្មវិធីនេះសរសេរឡើងដោយប្រើភាសា Microsoft Access ។ Continue reading
តោះទៅមើលឃ្លាំងដែលផ្ទុកចំណេះដឹងអាយធី
ប្រហែលជាបងប្អូនខ្លះក៏ធ្លាប់បានស្គាល់ និងខ្លះទៀតក៏ពុំទាន់ធ្លាប់បានស្គាល់ នេះជាគេហទំព័រមួយដែលផ្ទុកទៅដោយមេរៀន ទាក់ទងនឹងចំណេះដឹងអាយធីយ៉ាងច្រើន។ ដែលនឹងបង្ហាញ ឬបង្រៀនបងប្អូនទៅតាមផ្នែកៗ ដែលបានចងក្រងយ៉ាងលម្អិត នឹងមានជារូបមកបញ្ជាក់ទៀតផង។ ហើយអ្វីដែលពិសេសទៅទៀតនោះគឺ គេហទំព័រនេះបានដាក់រៀបចំទៅតាមសំណុំដែលផ្ដល់ភាពងាយស្រួល និងងាយសិក្សាដូចជាៈ Lessons, Interactives, Extras, Videos ។ Continue reading



