បំប្លែងវីដេអូពី YouTube ទៅជា (mp3, mp4, flv …) ជាមួយ Xenra
កាលពីអត្ថបទមុន ខេធី៤២ ធ្លាប់បានចុះផ្សាយម្ដងរួចមកហើយអំពី ការបំប្លែងវីដេអូពី youtube ទៅ mp3 នៅលើអនឡាញ សម្រាប់អត្ថបទនេះវិញ នឹងបង្ហាញជូននូវវិធីសាស្ដ្រមួយផ្សេងទៀតដែលអាចអោយបងប្អូនធ្វើការបំប្លែងវីដេអូនៅលើអ៊ីនធឺណែតទៅជា file ផ្សេងៗ តាមគេហទំព័រ Xenra។
តើ Xenra ជាអ្វី?
Xenra ជាកម្មវិធីនៅលើអ៊ីនធឺណែត (web application) មួយដែលអាចអោយបងប្អូនធ្វើការទាញយក និងបំប្លែងវីដេអូពីគេហទំព័រ YouTube ទៅជា file ផ្សេងៗទៀតដូចជា AVI, FLV, MOV, MP4, 3GP, MP3, WAV … ។ ហើយអ្វីដែលពិសេសទៀតនោះគឺបងប្អូនអាចធ្វើការទាញយកបន្ទាប់ពីបំប្លែងរួចរាល់ ហើយអ្វីដែលរឹតតែអស្ចារ្យទៀតគឺ បងប្អូនអាចដាក់ចំណងជើងទៅលើចម្រៀង, ឈ្មោះអ្នកចម្រៀង និងអាល់ប៊ុមបានទៀតផង។
របៀបបំប្លែង និងទាញយក
សូមចូលទៅកាន់គេហទំព័រ www.xenra.com => រួចធ្វើការថតចម្លង (copy) អាសយដ្ឋានរបស់វីដេអូនៅលើគេហទំព័រ YouTube មកបិទភ្ជាប់ (pass) នៅត្រង់ប្រអប់ស្វែងរក (search) => ចុចប៊ូតុង Download Now (ឧ. ខេធី៤២ នឹងធ្វើការបំប្លែងបទចម្រៀងរបស់លោកតា ស៊ិន ស៊ីសាមុត និងលោកយាយ សៀង ឌី មានចំណងជើងថា អញ្ជើញមករាំ) => បន្ទាប់វានឹងលោតផ្ទាំងដូចខាងក្រោម
សូមជ្រើសរើសប្រភេទ file ដែលយើងត្រូវបំប្លែង => ចុចលើប៊ូតុង Start Conversion => បន្ទាប់មកទៀតវានឹងចេញផ្ទាំងខាងក្រោម
សូមបងប្អូនធ្វើការរង់ចាំមួយសន្ទុះ (អាស្រ័យលើទំហំរបស់វីដេអូ) នោះវានឹងចេញផ្ទាំងដូចខាងក្រោម
ផ្ដល់មតិតាមបណ្ដាញហ្វែសប៊ុក




