របៀបបិទមិនឱ្យប្រើប្រាស់ USB Device
ការយកចិត្តទុកទៅលើប្រព័ន្ធសុវត្ថិភាព របស់កុំព្យួទ័រលោកអ្នក វាជារឿងមួយសំខាន់បំផុត ពីព្រោះថាប្រសិនបើយើងមិនបានការពារដោយម៉ឺងម៉ាត់ទេនោះ កុំព្យួទ័ររបស់យើងនឹងត្រូវបានបាត់បង់ ឬខូចខាតដោយប្រការណាមួយមិនខាន …។

USB Device ជាកន្លែងមួយសំខាន់ដែលយើងគួរប្រយ័ត្ន ព្រោះថាប្រសិនបើឯកសារសំខាន់ៗ ទុកនៅក្នុងកុំព្យួទ័រយើង ហើយយើងទុកកុំព្យួទ័រចោល វាជាឳកាសមួយដែលបុគ្គលិកមិនស្មោះត្រង់ដោត flash ចូលដើម្បីថតចម្លងឯកសារដោយប្រការណាមួយ ឬក៏ការពារមិនឱ្យមេរោគឆ្លងចូលកុំព្យួទ័រតាមរយៈ flash ក្ដី លោកអ្នកគួរតែបិទរន្ធ USB នោះចោលកុំឱ្យដំណើរការ។
របៀបបិទមាននៅខាងក្រោម
- បើក Registry ដោយចុច Ctrl + R => វាយ regedit => ok
- ចូលទៅកាន់ទីតាំង HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\UsbStor
- បន្ទាប់មកនៅផ្ទាំងខាងស្ដាំ សូមលោកអ្នកចុចពីរដងលើពាក្យ Start
- បន្ទាប់មកផ្ដូរតំលៃពីលេខ 3 ទៅ 4 វិញ => OK
- ហើយសូមលោកអ្នកសាកដោត flash ចូល នោះវានឹងមិនបង្ហាញ drive របស់ flah នោះឡើយ។
ចំណាំៈ តំលៃរបស់វា 3 = enable 4 = disable
ផ្ដល់មតិតាមបណ្ដាញហ្វែសប៊ុក

