បង្កើតការបញ្ចូលចំនួនលេខចេញជារូបស៊ុត (Javascript)
សម្រាប់ចំណងជើងវិញដូចជាប្លែកបន្តិចសម្រាប់អត្ថបទនេះ ប៉ុន្តែមិនទាន់អស់សេចក្ដីទេ បន្ទាប់ពីបងប្អូនអនុវត្តកូដខាងក្រោមនេះហើយប្រាកដជាយល់ជាក់ជាមិនខាន។ មានមានន័យថា បងប្អូនគ្រាន់តែបញ្ចូលចំនួនលេខ ១,៣,៤ … (មិនកំណត់) ហើយចុចប៊ូតុង រាប់ចំនួន នោះនឹងឃើញមានរូបស៊ុតដែលមានស៊ុមពណ៌ខៀវ ផ្ទៃពណ៌ស ដែលរៀបជារាងត្រីកោណទៅតាមចំនួនដែលបងប្អូនបានបញ្ចូល។

របៀបបង្កើត
ដំបូងបងប្អូនគ្រាន់តែបង្កើត file ដែលមានកន្ទុយ .html រួចចម្លងកូដខាងក្រោមយកទៅដាក់ រួចបើកឱ្យវាដំណើរការជាការស្រេច (សូមមើលរូប) ។
<html>
<head>
<title>loop</title>
<script = "javascript">
function mul()
{
var b = "";
var c = eval(document.getElementById("txt").value);
for(var a=1; a<=c; a++)
{
for(var d=1; d<=a; d++)
{
b +="O" ;
}
b += "" + "<br>";
}
document.getElementById("box").innerHTML= "<br>"+ "<br>បញ្ចូលលេខ "+c + " ទទួលបានស៊ុតចំនួន = " + (c*(c+1)/2) + "<br>" + "<br>"+b ;
}
</script>
</head>
<body>
<h2>បំប្លែងពីលេខទៅស៊ុត</h2>
<input type="text" id="txt" value= 2>
<input type = "button" value="បង្ហាញស៊ុត" onclick="mul()">
<span id="box" style="font-size:20; color:blue"></span>
</body>
</html>
ផ្ដល់មតិតាមបណ្ដាញហ្វែសប៊ុក

