ជាធម្មតានៅពេលដែលលោកអ្នកចង់ Lock Computer លោកអ្នកត្រូវចុច Ctrl+Alt+Delete ឬ Windows key+L (នេះសម្រាប់ shortcut) ប៉ុន្តែពេលនេះ ខេធី៤២ សូមបង្ហាញជូននូវវិធីសាស្ដ្រម៉្យាងទៀតដោយលោកអ្នកគ្រាន់តែបង្កើត shortcut (យូរតែម្ដងទេ) ហើយ Double Click លើវាទៅក៏អាចចាក់សោរកុំព្យួទ័របានដែរ។
អនុវត្តន៍
- ម៉ៅស្ដាំលើ Desktop => New => Shortcut
- ពេលនោះវានឹងលោតផ្ទាំងមួយមកបង្ហាញ ត្រង់ text box វាយថាៈ rundll32 user32.dll,LockWorkStation
- ចុចលើប៊ូតុង Next
- បន្ទាប់មកវានឹងលោផ្ទាំងមួយមកទៀត ហើយលោកអ្នកនឹងឃើញពាក្យថា rundll32.exe (លោកអ្នកអាចប្ដូរឈ្មោះអីក៏បាន)
- ពេលនោះវានឹងបង្កើត Shortcut មួយនៅលើ Desktop
- តទៅនេះ ប្រសិនបើលោកអ្នកចង់ចាក់សោរកុំព្យួទ័រ គ្រាន់តែចុចទៅលើ Shortcut ដែលយើងបង្កើតអម្បាញ់មិញនោះទៅបានហើយ
តោះ! សូមសាកល្បងបង្កើតវាមើល?


បានដាក់ចូលចំណាត់ក្រុមៈ
ពាក្យគន្លិះ: 


