សូមអរគុណលោកអ្នកដែលបានគាំទ្រស្នា ខេធី៤២ ប្រសិនបើលោកអ្នកនៅបន្ដការគាំទ្រទៀត សូមកុំធុញទ្រាន់នឹងការចុចទៅលើតំណរភ្ជាប់ (Link) ដែលមាននៅក្នុងគេហទំព័រយើង។ នៅលើគេហទំព័រ adf.ly ដែលមានរូប (ខាងស្ដាំផ្នែកខាងលើ) សូមអរគុណម្ដងទៀតសម្រាប់ការគាំទ្រ!

Scan វ៉ិបសាយដើម្បីការពារ Viruses និង Malwares ជាមួយ URLVoid

នៅពេលដែលលោកអ្នកបើកគេហទំព័រណាមួយ លោកអ្នកមិនបានដឹងថា តើគេហទំព័រនោះអាចមានមេរោគឆ្លងចូលមកក្នុងកុំព្យួទ័ររបស់លោក ឬក៏អត់នោះទេ? ព្រោះថាវ៉ិបសាយខ្លះបានបង្កប់មេរោគមកជាមួយ តើគេបង្កប់មេរោគមកធ្វើអី?​ ដើម្បីលួចយក user name ឬ password នៅពេលដែលលោកអ្នកឡុកចូលអ្វីមួយដូចជាៈ គណនីនៅក្នុងធនាគារ, បណ្ដាញសង្គមហ្វែកប៊ុក, សារអេឡិចត្រូនិច …។

ដូច្នេះដើម្បីសុវត្ថិភាពនៅពេលដែលលោកអ្នកចូលទៅបើក មើលវ៉ិបសាយណាមួយដែលលោកអ្នកមិនដែលស្គាល់ ឬគិតថាចម្លែក គួរតែប្រើកម្មវិធីណាដើម្បីស្វែងរកថា តើគេហទំព័រនោះអាចមានមេរោគបង្កប់ឬ ក៏អត់។ តែពេលនេះ ខេធី៤២ សូមលើកយកវ៉ិបសាយមួយមកបង្ហាញ ដែលវាអាចជាជំនួយដល់លោកអ្នក មុននឹងទៅបើកមើលវ៉ិបសាយណាដែលមិនធ្លាប់ស្គាល់។

អ្វីដែល ខេធី៤២ ចង់និយាយនោះគឺ URL Void

URL Void ជាគេហទំព័រមួយដែលផ្ដល់សេវាកម្មសម្រាប់សម្អាតវ៉ិបសាយណាដែលមានមេរោគលុកលុយ។ ចឹងទាក់ទងនឹងបញ្ហាខាងលើ មុននឹងលោកអ្នកបើកវ៉ិបសាយណាដែលលោកអ្នកមិនបា​នស្គាល់ សូមចូលទៅប្រើ URL Void ជាមុនសិន ដើម្បីសុវត្ថិភាពដល់លោកអ្នក និងកុំព្យួទ័ររបស់លោកអ្នក។

សូមចូលទៅកាន់ ចុចទីនេះ!

ត្រង់ប្រអប់ Insert domain or subdomain to check: វាយឈ្មោះវ៉ិបសាយដែលលោកអ្នកត្រូវសម្អាត រួចប៊ូតុង Scan Now

ត្រង់ពាក្យ kt42.info សូមវាយឈ្មោះវ៉ិបសាយដែលចង់ scan

ពេលនោះលោកអ្នកនឹងឃើញលទ្ធផល

avatar

គង់ តូ

សួស្ដីអ្នកទាំងអស់គ្នា!ខេធី៤២ នឹងខិតខំស្រាវជ្រាវ​ចំណេះដឹងទាក់ទងនឹងបច្ចកវិទ្យាពត៌មាន ហើយពេញចិត្តចែករំលែកទៅអ្នកគ្រប់គ្នា ប្រសិនបើលោកអ្នកមានចម្ងល់អាចពិភាក្សាគ្នាបាន យើងផ្លាស់ប្ដូរចំណេះដឹងពីគ្នាទៅវិញទៅមកដោយក្ដីរីករាយ!

More Posts - Website - Facebook

លោកអ្នកអាច ឆ្លើយតប, ឬ trackback ពីទំព័រផ្ទាល់ខ្លួនរបស់អ្នក


ចាកចេញពីការឆ្លើយតប