តើអ្វីទៅជាប្រព័ន្ធប្រតិបត្តិការ (OS)
យើងគ្រប់គ្នាសុទ្ធតែបានដឹងថាគ្រប់កុំព្យូទ័រទាំងអស់ ក៏ដូចជាឧបករណ៍អេឡិកត្រូនិកផ្សេងៗដូចជា ទូរស័ព្ទដៃ ម៉ាស៊ីនគិតលេខ PlayStation មនុស្សយន្ត ។ល។ សុទ្ធតែត្រូវការប្រព័ន្ធប្រតិបត្តិការណ៍ដើម្បីអាចដំណើរការបាន និយាយអោយងាយយល់ប្រព័ន្ធប្រតិបត្តិការណ៍ប្រៀបប្រដូចជាព្រលឹង ដែលគ្រប់គ្រងទៅលើដំណើរការរបស់ Hardware (ប្រៀបមកមនុស្សគឺជាសរីរាង្គ) និង Software ។ ឧទាហរណ៍យើងសាកល្បងភ្ជាប់ម៉ាស៊ីនបោះពុម្ព (printer) របស់អ្នកទៅកាន់កុំព្យូទ័រមួយគ្រឿង ជាលទ្ធផលដំបូងបំផុតអ្នកនឹងទទួលបានព័ត៏មានតំរូវអោយធ្វើការដំឡើង driver របស់ម៉ាស៊ីនបោះពុម្ពនោះ បើពុំនោះទេ កុំព្យូទ័រនឹងមិនអាចអោយអ្នកបោះពុម្ពឯកសារតាមរយៈម៉ាស៊ីនបោះពុម្ពនោះបានឡើយ នេះក៏ដោយសារប្រព័ន្ធប្រតិបត្តិការណ៍មិនអាចគ្រប់គ្រងឬស្គាល់បាននូវ hardware ថ្មីដែលទើបបានដំឡើង ។

តាមរយៈឧទាហរណ៍ខាងលើយើងអាចដឹងបានយ៉ាងងាយថា ប្រព័ន្ធប្រតិបត្តិការណ៍គឺជាកម្មវិធីកណ្តាល (Interface) មួយសម្រាប់គ្រប់គ្រង និង សម្របសម្រួលរាល់ប្រភព hardware ទៅនឹងអ្នកប្រើប្រាស់ (user) តាមរយៈកម្មវិធីផ្សេងៗ (Application Programming Interface [API] ) ឬហៅថា system calls (តាមរយៈឧទាហរណ៍ខាងលើគឺ driver)
តើហេតុអ្វីបានជាប្រព័ន្ធប្រតិបត្តការណ៍ (OS) អាចគ្រប់គ្រងកុំព្យូទ័របាន?
យើងត្រូវចាំថាគ្រប់កម្មវិធីទាំងអស់ពេលដែលវាធ្វើការ (execute) តាមរយៈការបញ្ជាដោយ user ប្រព័ន្ធប្រតិបត្តិការណ៍នឹងបង្កើត process សម្រាប់កម្មវិធីនោះ ហើយអ្នកទទួលបន្ទុកក្នុងប្រព័ន្ធប្រតិបត្តិការណ៍សម្រាប់ធ្វើការបង្កើត processes នីមួយៗគឺជា Kernel ។
Kernel គឺជាស្រទាប់កំរិតទាបបំផុតរបស់ប្រព័ន្ធប្រតិបត្តិការណ៍ដែលវានឹង load ទៅកាន់អង្គចងចាំ (memory) នៅពេលដែលម៉ាស៊ីនចាប់ផ្តើមដំណើការ ។ ទោះបីជាបែបនេះក៏ដោយលោកអ្នក មិនគួរច្រលំមុខងាររបស់វាទៅនឹងពាក្យថា shell និង Basic Input/Output (BIOS) នោះឡើយ។
Kernel ត្រូវបានដឹងថាវាមានកាតព្វកិច្ចដូចជា៖
- គ្រប់គ្រង Process
- គ្រប់គ្រង Disk drive
- គ្រប់គ្រង Interrupt handler និង Error handle
- File management
- គ្រប់គ្រង Memory
- គ្រប់គ្រងរាល់ peripherals និង device drivers ក៏ដូចជា hardware ផ្សេងៗរបស់កុំព្យូទ័រ
ដូច្នេះតាមរយៈការបកស្រាយខាងលើ លោកអ្នកប្រាកដជាអាចដឹងបានថាចំនុចសំខាន់នៃប្រព័ន្ធប្រតិបត្តិការណ៍គឺជា Kernel ។
ផ្ដល់មតិតាមបណ្ដាញហ្វែសប៊ុក