ហេតុអីបានជាយើងត្រូវជ្រើសរើសយក Chrome មកបើកវ៉ិបសាយ?
Chrome ជាប្រភេទ browser មួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google ហើយវាក៏ជា browser មួយដែលកំពុងមានប្រជាប្រិយភាពខ្លាំងដែរ ពីព្រោះតែមានលក្ខណៈពិសេសៗជាច្រើនដូចជាៈ អាចចងចាំ និងរក្សាទុកនូវវ៉ិបសាយដែលយើងធ្លាប់បានបើក, មាននូវកម្មវិធី (Application) ជាច្រើនដើម្បីផ្ដល់ជូនដល់អ្នកប្រើប្រាស់, មានសុវត្ថិភាព (security) ខ្ពស់ក្នុងការបើកមើលទៅលើវ៉ិបសាយណាដែលភ្ជាប់មកជាមួយនូវមេរោគ ដែលអាចការពារម៉ាស៊ីនកុំព្យួទ័ររបស់លោកអ្នកបាន, ដំណើរការលឿននៅពេលបើកគេហទំព័រម្ដងៗ, មាន Interface និងការប្រើប្រាស់មិនសាំញ៉ាំ … និងនៅមានចំណុចពិសេសៗជាច្រើនទៀត តែថ្ងៃនេះ ខេធី៤២ សូមលើកយកចំណុចពិសេសមួយដែលមាននៅក្នុង chrome គឺៈ
ប្រសិនបើបងប្អូនកំពុងប្រើប្រាស់ browser មួយនេះ ហើយបងប្អូនមានគណនី (account) អ៊ីមែលរបស់ google (gmail) គឺមុននឹងប្រើប្រាស់សម្រាប់បើកគេហទំព័រណាមួយ សូមបងប្អូនឡុកចូលនៅក្នុងគណនីរបស់ google ជាមុនសិន។ហេតុអីបានជា ខេធី៤២ ចាំបាច់ឱ្យបងប្អូនកធ្វើការឡុកចូលក្នុង gmail ធ្វើអី?
ព្រោះប្រសិនបើបងប្អូនពេញចិត្តគេហទំព័រណាមួយ ហើយចង់រក្សាទុកគេហទំព័រនោះចូលក្នុង bookmarks នោះលោកអ្នកគ្រាន់តែចុច ctrl+d ហើយ OK ឬ Enter ជាការស្រេច។ រួចប្រសិនបើលោកអ្នកទៅបើកកុំព្យួទ័រណាក៏ដោយឱ្យតែនៅលើ Chrome ហើយលោកអ្នកធ្វើការឡុកចូលគណនីរបស់បងប្អូន នោះវានឹងជាប់មកនូវជាមួយគេហទំព័រដែលបងប្អូនធ្លាប់ធ្វើការរក្សាទុកនៅក្នុង bookmarks ។
សរុបមកវិញអត្ថប្រយោជន៏របស់ Chrome គឺអាចរក្សាទុកនូវ bookmarks របស់បងប្អូនបានរហូត ឱ្យតែពេលបងប្អូនរក្សាទុកក្នុង bookmarks ក្នុងខណៈពេលដែលយើងឡុកចូលគណនី (gmail) ហើយបានបើកគេហទំព័រណាមួយនោះ។
សម្រាប់ចំណុចបន្ថែមរបស់ Google Chrome សូមចូលទៅកាន់ទីនេះ!
[youtube]http://youtu.be/SC-2VGBHFQI[/youtube]
ផ្ដល់មតិតាមបណ្ដាញហ្វែសប៊ុក




ខ្ញុំចូលចិត្តផលិតផល google ណាស់ តែខ្ញុំនៅតែប្រើ firefox ព្រោះមានកម្មវិធីពិនិត្យអក្ខរាវិរុទ្ធខ្មែរ សំនួរ តើ ក្រូមេ អាចពិនិត្យអក្ខរាវិរុទ្ធខ្មែរបានហើយឬនៅ? :D
តាមដែលដឹង ដូចជាមិនទាន់មានទេ។
តាមពិតទៅវាអាស្រ័យទៅលើអ្នកប្រើប្រាស់ទេ ព្រោះគ្រប់ browser និមួយៗ សុទ្ធតែមានអត្ថប្រយោជន៍ខុសៗគ្នា និងផ្សេងៗគ្នា។